បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៨:៦-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ពេល​ដែល​ដាវីឌ​និង​ទាហាន​ឯ​ទៀត​ត្រឡប់​មក​ពី​វាយ​ប្រហារ​ពួក​ភីលីស្ទីន​វិញ ពួក​ស្ត្រី​ពី​គ្រប់​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល ចេញ​មក​ទទួល​ពួក​គេ​និង​ស្ដេច​សុល​ទាំង​ច្រៀង​ផង+រាំ​ផង អម​ដោយ​ការ​វាយ​ស្គរ*+និង​ដេញ​ចាប៉ី ដោយ​ចិត្ត​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ៧ ពួក​ស្ត្រី​ដែល​ចេញ​មក​អបអរ បាន​ច្រៀង​ថា​៖

      ​«​សុល​សម្លាប់​រាប់​ពាន់

      តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន​»។+

      ៨ ឮ​ដូច្នោះ សុល​ក្ដៅ​ឆួល​ក្នុង​ចិត្ត+ ដោយ​សារ​គាត់​មិន​ពេញ​ចិត្ត​ចម្រៀង​នោះ​ទាល់​តែ​សោះ។ សុល​នឹក​ក្នុង​ចិត្ត​ថា​៖ ​«​ពួក​គេ​សរសើរ​ថា​ដាវីឌ​សម្លាប់​រាប់​ម៉ឺន ឯ​ខ្ញុំ​វិញ​ត្រឹម​តែ​រាប់​ពាន់។ ពេល​នេះ​នៅ​សល់​តែ​ការ​ប្រគល់​បល្ល័ង្ក​ឲ្យ​គាត់​ប៉ុណ្ណោះ!​»។+

  • សាំយូអែលទី១ ២៩:៤, ៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ពេល​ឮ​ដូច្នេះ ពួក​មេ​ដឹក​នាំ​ទាំង​នោះ​តាំង​ខឹង​នឹង​អាគីស ហើយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅ​ក្រុង​ដែល​លោក​បាន​ឲ្យ​គាត់​នោះ​វិញ​ទៅ!+ កុំ​ឲ្យ​គាត់​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​គាត់​បែរ​ជា​មក​ប្រឆាំង​យើង​វិញ។+ គាត់​មុខ​ជា​សម្លាប់​ទាហាន​របស់​យើង​ដើម្បី​ផ្គាប់​ចិត្ត​ម្ចាស់​របស់​គាត់​ជា​មិន​ខាន។ ៥ គឺ​ដាវីឌ​នេះ​ឯង​ដែល​គេ​បាន​ច្រៀង​រាំ​ថា​៖

      ‹សុល​សម្លាប់​រាប់​ពាន់

      តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក