-
ដំណើរចាកចេញ ២៥:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ខ្ញុំនឹងមានវត្តមាននៅលើគម្របហឹបនៃសេចក្ដីរំលឹក ហើយនិយាយទៅកាន់អ្នក+ពីកណ្ដាលចេរូប៊ីនទាំងពីរ។ ត្រង់កន្លែងនោះ ខ្ញុំនឹងឲ្យបង្គាប់ទាំងប៉ុន្មានដល់អ្នក ដើម្បីយកទៅប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល។
-
-
សាំយូអែលទី១ ៤:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ដូច្នេះ ពួកគេក៏ចាត់បុរសខ្លះឲ្យទៅក្រុងស៊ីឡូរ។ បុរសទាំងនោះបាននាំយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ដែលជាព្រះអង្គុយពីលើ*ចេរូប៊ីន+ ហើយកូនប្រុសពីរនាក់របស់អេលី គឺហូណាយនិងភីនេហាស+ ក៏បានមកជាមួយនឹងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះពិតដែរ។
-
-
ប្រវត្តិហេតុទី១ ១៣:៦-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ដាវីឌនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានឡើងទៅក្រុងបាឡា+ គឺក្រុងគារីអាតយារីមក្នុងស្រុកយូដា ដើម្បីយកហឹបរបស់ព្រះពិត។ ហឹបនោះឯងដែលបណ្ដាជនហៅរកនាមព្រះយេហូវ៉ា ជាព្រះដែលអង្គុយពីលើ*ចេរូប៊ីនទាំងពីរ។+ ៧ ក៏ប៉ុន្តែ ពួកគេដាក់ហឹបនៃព្រះពិតលើរទេះថ្មីមួយ+ ហើយដឹកចេញពីផ្ទះអាប៊ីណាដាប ដោយមានអ៊ូសានិងអាហាយយ៉ូជាអ្នកនាំមុខរទេះ។+ ៨ ពេលនោះ ដាវីឌនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានអរសប្បាយជាខ្លាំងនៅចំពោះព្រះពិត ទាំងមានការប្រគុំភ្លេងដោយប្រើពិណ ស្គរ*+ ឆាប+ ត្រែ+ និងឧបករណ៍ភ្លេងឯទៀត។ ៩ ប៉ុន្តែ ពេលទៅដល់ទីលានបញ្ជាន់ស្រូវគីដូន អ៊ូសាបានលូកដៃទៅទប់ហឹប ព្រោះគោធ្វើឲ្យហឹបនោះផ្អៀងហៀបនឹងធ្លាក់។ ១០ ដោយសារអ៊ូសាបានលូកដៃទៅទប់ហឹប+ ព្រះយេហូវ៉ាបានខឹងនឹងគាត់ជាខ្លាំង ហើយលោកក៏ប្រហារគាត់ឲ្យស្លាប់នៅទីនោះតែម្ដង។+ ១១ ពេលដាវីឌឃើញព្រះយេហូវ៉ាបញ្ចេញកំហឹង*ទៅលើអ៊ូសាដូច្នេះ គាត់បានអាក់អន់ចិត្តជាខ្លាំង។ រួចគេក៏បានដាក់ឈ្មោះកន្លែងនោះថាពេរេសអ៊ូសា* រហូតដល់សព្វថ្ងៃ។
-