-
សាំយូអែលទី២ ១២:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ បន្ទាប់មក ណាថាន់ត្រឡប់ទៅលំនៅរបស់គាត់វិញ។
ព្រះយេហូវ៉ាធ្វើឲ្យកូនរបស់ដាវីឌមានជំងឺ គឺកូនដែលកើតពីប្រពន្ធអ៊ូរី។
-
-
សាំយូអែលទី២ ១២:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ពេលដាវីឌឃើញពួកអ្នកបម្រើកំពុងនិយាយគ្នាខ្សឹបៗ នោះគាត់ដឹងថាកូនគាត់ស្លាប់ហើយ។ ដាវីឌសួរពួកអ្នកបម្រើថា៖ «កូនខ្ញុំស្លាប់ហើយ មែនទេ?»។ ពួកគេឆ្លើយថា៖ «កូននោះស្លាប់ហើយ»។
-
-
សាំយូអែលទី២ ១៣:១០-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចអាំណូននិយាយទៅថេម៉ាថា៖ «សូមប្អូនយកអាហារមកឲ្យបងដល់ដំណេក ដើម្បីបងអាចបរិភោគពីដៃរបស់ប្អូន»។ ថេម៉ាក៏យកនំប៉័ងដែលនាងបានធ្វើមកឲ្យអាំណូនដល់ដំណេករបស់គាត់។ ១១ ពេលនាងយកនំប៉័ងមកឲ្យគាត់បរិភោគ គាត់ចាប់នាង ហើយពោលថា៖ «ប្អូនស្រី ដេកជាមួយនឹងបងមក!»។ ១២ ប៉ុន្តែ នាងនិយាយថា៖ «ទេ បងប្រុស! សូមបងកុំធ្វើឲ្យខ្ញុំខូចកិត្តិយសឡើយ ព្រោះគ្មានអ្នកណាធ្វើដូច្នេះក្នុងស្រុកអ៊ីស្រាអែលទេ។+ សូមកុំធ្វើអំពើថោកទាបនេះឲ្យសោះ។+ ១៣ បើបងធ្វើដូច្នេះ តើឲ្យខ្ញុំរស់ជាមួយនឹងភាពអាម៉ាស់នេះយ៉ាងដូចម្ដេចបាន? ចំណែកបងវិញ គេនឹងចាត់ទុកបងជាមនុស្សថោកទាបក្នុងស្រុកអ៊ីស្រាអែល។ សូមបងជម្រាបលោកឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យបងទេ»។ ១៤ ប៉ុន្តែ អាំណូនមិនព្រមស្ដាប់នាងឡើយ គាត់បានប្រើកម្លាំងចាប់រំលោភនាង។ ១៥ ក្រោយពីអាំណូនរំលោភថេម៉ាហើយ គាត់ក៏កើតមានចិត្តស្អប់ខ្ពើមនាងខ្លាំងដល់ម្ល៉េះ បានជាចិត្តស្អប់នោះខ្លាំងជាងចិត្តស្រឡាញ់ដែលគាត់ធ្លាប់មានចំពោះនាងទៅទៀត។ អាំណូននិយាយទៅកាន់នាងថា៖ «ក្រោកឡើង ហើយចេញទៅ!»។
-
-
សាំយូអែលទី២ ១៥:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ភ្លាមនោះ ដាវីឌនិយាយទៅកាន់អ្នកបម្រើទាំងអស់ដែលនៅជាមួយនឹងគាត់ក្នុងក្រុងយេរូសាឡិមថា៖ «ចូរយើងនាំគ្នាក្រោកឡើង ហើយរត់ចេញភ្លាម។+ បើមិនដូច្នោះទេ គ្មានអ្នកណាម្នាក់គេចផុតពីអាប់សាឡំឡើយ! ចូរប្រញាប់ឡើង ក្រែងលោគាត់មកទាន់យើង ហើយសម្លាប់យើងនិងមនុស្សទាំងអស់ក្នុងក្រុងនេះដោយមុខដាវ!»។+
-