-
សាំយូអែលទី២ ១៥:៣៥, ៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ ម្យ៉ាងទៀត នៅទីនោះក៏មានសេដុកនិងអាប៊ីយ៉ាថាជាសង្ឃនៅជាមួយនឹងអ្នកដែរ។ អ្នកត្រូវប្រាប់សេដុកនិងអាប៊ីយ៉ាថានូវរឿងគ្រប់យ៉ាងដែលអ្នកបានឮពីវិមានរបស់ស្ដេច។+ ៣៦ មើល! នៅទីនោះក៏មានអាហ៊ីមម៉ាអេស+កូនប្រុសសេដុក និងយ៉ូណាថាន+កូនប្រុសអាប៊ីយ៉ាថាដែរ។ បើអ្នកបានឮដំណឹងអ្វី អ្នកត្រូវចាត់ពួកគេទាំងពីរនាក់នោះឲ្យមកប្រាប់ខ្ញុំផង»។
-