-
សាំយូអែលទី២ ៧:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ មិនត្រឹមតែប៉ុណ្ណោះ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកថែមទាំងប្រាប់ថាពូជពង្សរបស់ខ្ញុំដែលជាអ្នកបម្រើលោក នឹងនៅជាប់ជារៀងរហូត។ គ្មានមនុស្សជាតិណាម្នាក់អាចបញ្ឈប់ការនោះមិនឲ្យកើតឡើងឡើយ។* ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកសន្យាដូច្នេះ ហាក់ដូចជាការល្អដែលលោកបានប្រព្រឹត្តចំពោះខ្ញុំរហូតមកដល់ពេលនេះ គឺតិចតួចណាស់សម្រាប់លោក។
-
-
ចម្រៀងសរសើរព្រះ ១៣២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រះយេហូវ៉ាបានស្បថនឹងដាវីឌរួចហើយ។
លោកនឹងមិនលេបសម្ដីជាដាច់ខាត។ លោកបានសន្យាថា៖
«ខ្ញុំនឹងតែងតាំងកូនចៅម្នាក់របស់អ្នកឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។+
-