-
ប្រវត្តិហេតុទី១ ២១:២៤-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ប៉ុន្តែ ស្ដេចដាវីឌបានបដិសេធថា៖ «ទេ! ខ្ញុំនឹងបង់ប្រាក់ពេញតម្លៃ ព្រោះខ្ញុំមិនអាចយកអ្វីៗដែលជារបស់អ្នក ទៅជូនជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ដោយមិនបង់ប្រាក់ឡើយ»។+ ២៥ ដូច្នេះ ដាវីឌក៏ប្រគល់មាសចំនួន៦០០ហ្សេគិល*ឲ្យដល់អូណានសម្រាប់ទីលាននោះ។ ២៦ បន្ទាប់មក ដាវីឌបានសង់ទីបូជាមួយ+នៅទីនោះ ហើយបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពដល់ព្រះយេហូវ៉ា។ ដាវីឌក៏បានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយលោកបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់ ដោយធ្វើឲ្យភ្លើង+ធ្លាក់ពីលើមេឃមកបញ្ឆេះគ្រឿងបូជាដុតនៅលើទីបូជានោះទៅ។ ២៧ រួចមក ព្រះយេហូវ៉ាបានបង្គាប់ទេវតា+របស់លោកឲ្យស៊កដាវទៅក្នុងស្រោមវិញ។ ២៨ កាលដាវីឌបានឃើញថាព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់ នៅទីលានបញ្ជាន់ស្រូវរបស់អូណានជាជនជាតិយេប៊ូស នោះគាត់ក៏ជូនគ្រឿងបូជានៅទីនោះនៅពេលក្រោយៗទៀត។
-