បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ២២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​កូន​ចេះពិចារណា និង​មាន​ការ​យល់​ដឹង+ ក្នុង​គ្រា​ដែល​លោក​ឲ្យ​កូន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ប្រជាជាតិ​អ៊ីស្រាអែល ដើម្បី​កូន​អាច​កាន់​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​កូន។+

  • ប្រវត្តិហេតុទី១ ២៩:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ សូម​លោក​ជួយ​សាឡូម៉ូន​កូន​ខ្ញុំ​ឲ្យ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ+ ច្បាប់ និង​សេចក្ដី​រំលឹក​របស់​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+ សូម​ជួយ​គាត់​ឲ្យ​សង់​វិហារ​នេះ ដូច​ដែល​ខ្ញុំ​បាន​គ្រោង​និង​រៀបចំ​ទុក​ឲ្យ​»។+

  • ប្រវត្តិហេតុទី២ ១:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​សារ​នេះ​ជា​បំណង​ចិត្ត​របស់​អ្នក ហើយ​អ្នក​មិន​បាន​សុំ​ឲ្យ​មាន​អាយុ​វែង ឬ​សុំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​និង​កិត្តិយស ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់​ទេ តែ​អ្នក​បាន​សុំ​ឲ្យ​មាន​ចំណេះ​និង​ប្រាជ្ញា​វិញ ដើម្បី​វិនិច្ឆ័យ​រាស្ត្រ​របស់​ខ្ញុំ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក+ ១២ នោះ​ខ្ញុំ​នឹង​ឲ្យ​ចំណេះ​និង​ប្រាជ្ញា​ដល់​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​កិត្តិយស​និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​មុន​អ្នក​និង​ក្រោយ​អ្នក​មិន​ដែល​មាន​ស្ដេច​ណា​ដូច​អ្នក​ឡើយ​»។+

  • សុភាសិត ១៦:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ការ​រក​បាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ការ​រក​បាន​មាស​ទៅ​ទៀត!+

      ការ​រក​បាន​ការ​យល់​ដឹង ក៏​ប្រសើរ​ជាង​ការ​រក​បាន​ប្រាក់​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក