-
ប្រវត្តិហេតុទី១ ២៩:២៣-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ រួចមក សាឡូម៉ូនបានអង្គុយលើបល្ល័ង្ករបស់ព្រះយេហូវ៉ា+ជំនួសដាវីឌឪពុកគាត់។ រាជ្យរបស់សាឡូម៉ូនបានរុងរឿងថ្កុំថ្កើង។ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានស្ដាប់បង្គាប់គាត់។ ២៤ ពួកអ្នកគ្រប់គ្រងទាំងអស់+ និងពួកទាហានពូកែអង់អាច+ ថែមទាំងកូនៗទាំងប៉ុន្មានរបស់ស្ដេចដាវីឌ+ បានចុះចូលនឹងស្ដេចសាឡូម៉ូន។ ២៥ ព្រះយេហូវ៉ាបានធ្វើឲ្យសាឡូម៉ូនកាន់តែថ្កុំថ្កើងនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់។ លោកក៏ធ្វើឲ្យសាឡូម៉ូនមានកិត្តិយសខ្ពង់ខ្ពស់ លើសស្ដេចស្រុកអ៊ីស្រាអែលដែលនៅមុនគាត់ទៅទៀត។+
-