-
អ្នកសម្រេចក្ដី ៩:៤-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ រួចមក ពួកគេបានយកប្រាក់៧០កាក់ពីវិហាររបស់ព្រះបាលបេរីត+ ឲ្យទៅអាប៊ីម៉ាឡិច។ អាប៊ីម៉ាឡិចបានយកប្រាក់នោះទៅជួលមនុស្សពាលឥតការងារធ្វើឲ្យមកតាមគាត់។ ៥ បន្ទាប់មក អាប៊ីម៉ាឡិចបានទៅផ្ទះរបស់ឪពុកគាត់នៅក្រុងអូប្រា+ រួចសម្លាប់បងប្អូនរបស់គាត់+នៅលើថ្មមួយ គឺកូនប្រុស៧០នាក់របស់យេរូបាល។ មានតែយ៉ូថាមប៉ុណ្ណោះដែលរួចជីវិត ព្រោះគាត់បានរត់ទៅលាក់ខ្លួន។ គាត់ជាកូនប្រុសពៅរបស់យេរូបាល។
៦ រួចមក អ្នកដឹកនាំទាំងអស់នៃក្រុងស៊ីគឹម និងមនុស្សទាំងឡាយនៅបេតមិឡូ បានមកជួបជុំគ្នាត្រង់ដើមឈើធំជិតបង្គោលក្នុងក្រុងស៊ីគឹម ហើយពួកគេបានតែងតាំងអាប៊ីម៉ាឡិចឲ្យធ្វើជាស្ដេច។+
-
-
បណ្ដាស្ដេចទី១ ១:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ បើមិនដូច្នោះទេ ពេលលោកម្ចាស់ស្លាប់* ខ្ញុំនិងសាឡូម៉ូនកូនខ្ញុំមុខជាត្រូវរាប់ជាអ្នកក្បត់ហើយ»។
-