-
ការបំភ្លឺច្បាប់ ១៧:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នៅថ្ងៃដែលគាត់ចាប់ផ្ដើមគ្រប់គ្រងជាស្ដេចលើរាជាណាចក្រខ្លួន គាត់ត្រូវចម្លងក្រមច្បាប់នេះទុកក្នុងសៀវភៅ*សម្រាប់ខ្លួន ជាក្រមច្បាប់ដែលពួកលេវីជាសង្ឃបានរក្សាទុក។+
១៩ «គាត់ត្រូវរក្សាទុកសៀវភៅនោះ ហើយត្រូវអានជារៀងរាល់ថ្ងៃអស់មួយជីវិត+ ដើម្បីឲ្យគាត់អាចរៀនកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃខ្លួន ហើយធ្វើតាមពាក្យទាំងប៉ុន្មានដែលមានក្នុងក្រមច្បាប់នេះ ព្រមទាំងកាន់តាមបញ្ញត្តិទាំងអស់ផង។+
-
-
បណ្ដាស្ដេចទី១ ៨:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមលោករក្សាពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំ កាលដែលលោកមានប្រសាសន៍ថា៖ ‹បើកូនៗរបស់អ្នកដើរតាមផ្លូវរបស់ខ្ញុំជានិច្ច ហើយយ៉ាងស្មោះអស់ពីដួងចិត្ត ដូចដែលអ្នកបានដើរតាមផ្លូវរបស់ខ្ញុំ នោះពូជពង្សរបស់អ្នកនឹងតែងតែអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល›។+
-
-
ប្រវត្តិហេតុទី១ ២៨:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «ឯសាឡូម៉ូនវិញ ចូរកូនខំស្គាល់ព្រះរបស់ពុកចុះ ហើយបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត+ និងដោយអំណរ ព្រោះព្រះយេហូវ៉ាស្ទង់មើលចិត្តមនុស្សទាំងអស់ ហើយក៏ឃើញគ្រប់ទាំងបំណងចិត្ត+និងគំនិតរបស់ពួកគេដែរ។+ បើកូនស្វែងរកលោក នោះលោកនឹងឲ្យកូនរកលោកឃើញ។+ ប៉ុន្តែ បើកូនបោះបង់ចោលលោក នោះលោកក៏នឹងបោះបង់ចោលកូនជារៀងរហូតដែរ។+
-