បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣:១០-១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ បន្ទាប់​មក គាត់​បាន​ធ្វើ​រូប​ចេរូប៊ីន​ពីរ សម្រាប់​ដាក់​នៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត ហើយ​គាត់​ស្រោប​ចេរូប៊ីន​ទាំង​នោះ​ដោយ​មាស។+ ១១ ប្រវែង​ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ+ គឺ​២០​ហត្ថ។ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​១​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​២។ ១២ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​២​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​១។ ១៣ រូប​ចេរូប៊ីន​ទាំង​ពីរ​ឈរ​ត្រដាង​ស្លាប ដែល​មាន​ប្រវែង​សរុប​២០​ហត្ថ ហើយ​មុខ​ចេរូប៊ីន​ទាំង​នោះ​បែរ​ទៅ​បន្ទប់​បរិសុទ្ធ។

  • ប្រវត្តិហេតុទី២ ៥:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​លើ​កន្លែង​ដែល​តម្កល់​ទុក​ហឹប​នោះ ហើយ​ចេរូប៊ីន​ទាំង​ពីរ​ចោល​ស្រមោល​លើ​ហឹប​និង​ឈើ​ស្នែង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក