-
ប្រវត្តិហេតុទី២ ៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ មហាក្សត្រីស្រុកសេបា+បានឮអំពីកិត្តិនាមរបស់សាឡូម៉ូន។ ដូច្នេះ នាងបានមកជួបសាឡូម៉ូនដើម្បីសួរសំណួរជ្រៅៗ។ នាងបានមកដល់ក្រុងយេរូសាឡិមដោយក្បួនដង្ហែយ៉ាងអធិកអធម មានទាំងសត្វអូដ្ឋដឹកប្រេងក្រអូប* និងដឹកមាសជាច្រើន+ ព្រមទាំងត្បូងដ៏មានតម្លៃមកជាមួយផង។ នាងក៏ចូលទៅជួបសាឡូម៉ូន ហើយសួរគាត់អំពីអ្វីៗទាំងអស់ដែលនាងចង់ដឹង។+ ២ សាឡូម៉ូនបានឆ្លើយសំណួរទាំងអស់របស់នាង ហើយគ្មានសំណួរណាមួយដែលគាត់ឆ្លើយមិនរួចឡើយ។
-
-
ម៉ាថាយ ១២:៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤២ នៅថ្ងៃវិនិច្ឆ័យក្ដី មហាក្សត្រីនៃភាគខាងត្បូងនឹងត្រូវប្រោសឲ្យរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយមហាក្សត្រីនោះនឹងផ្ដន្ទាទោសពួកគេ ពីព្រោះនាងបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន។+ ប៉ុន្តែមើល! អ្នកដែលធំជាងសាឡូម៉ូន គឺនៅទីនេះហើយ។+
-