-
ប្រវត្តិហេតុទី២ ៩:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ឯពែងទាំងប៉ុន្មានរបស់ស្ដេចសាឡូម៉ូន គឺសុទ្ធតែធ្វើពីមាស ហើយប្រដាប់ប្រដាក្នុងមន្ទីរព្រៃលីបង់ ក៏ធ្វើពីមាសសុទ្ធទាំងអស់ដែរ។ គ្មានអ្វីធ្វើពីប្រាក់ឡើយ ព្រោះនៅគ្រាសាឡូម៉ូនគេមិនចាត់ទុកប្រាក់ថាមានតម្លៃទេ។+ ២១ ព្រោះស្ដេចមានសំពៅមួយចំនួន ហើយពួកអ្នកបម្រើស្ដេចជិះសំពៅទាំងនោះធ្វើដំណើរទៅតើស៊ីស+ជាមួយនឹងអ្នកបម្រើរបស់ហ៊ីរ៉ាម។+ រៀងរាល់បីឆ្នាំម្ដង ក្រុមសំពៅតើស៊ីសត្រឡប់មកវិញ ដោយនាំយកមាសប្រាក់ ភ្លុក+ ស្វា និងក្ងោកមកផង។
-