បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១២:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ អាប់រ៉ាម​បាន​បន្ត​ដំណើរ​រហូត​ដល់​តំបន់​ស៊ីគឹម+ ដែល​នៅ​ជិត​កន្លែង​មួយ​មាន​ដើម​ឈើ​ធំ​ៗ ហៅ​ថា​ម៉ូរេ។+ នៅ​គ្រា​នោះ ពួក​កាណាន​រស់​នៅ​លើ​ទឹក​ដី​នោះ។

  • យ៉ូស្វេ ២០:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​កំណត់​ក្រុង​មួយ​ចំនួន​ធ្វើ​ជា​ក្រុង​ពិសិដ្ឋ​គឺ ក្រុង​កេដេស+ក្នុង​ស្រុកកាលីឡេ​នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​ណែបថាលី និង​ក្រុង​ស៊ីគឹម+នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ព្រម​ទាំង​ក្រុង​គារីអាតអាបា+ គឺ​ក្រុង​ហេប្រុន នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​យូដា។

  • យ៉ូស្វេ ២០:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ក្រុង​ទាំង​នោះ​បាន​ត្រូវ​ទុក​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ។ ម្ល៉ោះ​ហើយ បើ​អ្នក​ណា​ម្នាក់​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​ចេតនា អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន។+ យ៉ាង​នេះ អ្នក​នោះ​អាច​រួច​ជីវិត​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក* មុន​ដែល​អ្នក​នោះ​បាន​ទទួល​ការ​វិនិច្ឆ័យ​នៅ​មុខ​ពួក​ជំនុំ។+

  • អ្នកសម្រេចក្ដី ៩:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ក្រោយ​មក អាប៊ីម៉ាឡិច+ជា​កូន​ប្រុស​យេរូបាល បាន​ទៅ​ជួប​បង​ប្អូន​ខាង​ម្ដាយ​របស់​គាត់​នៅ​ក្រុង​ស៊ីគឹម ហើយ​និយាយ​ទៅ​ពួក​គេ​និង​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ជីតា​គាត់​ថា​៖ ២ ​«​សូម​អ្នក​រាល់​គ្នា​ទៅ​សួរ​អ្នក​ដឹក​នាំ*ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម​ថា​៖ ‹តើ​ពួក​អ្នក​គិត​យ៉ាង​ណា? តើ​ចង់​ឲ្យ​កូន​ប្រុស​ទាំង​៧០​នាក់​របស់​យេរូបាល+គ្រប់​គ្រង​លើ​ពួក​អ្នក ឬ​ចង់​ឲ្យ​តែ​ម្នាក់​គ្រប់​គ្រង​លើ​ពួក​អ្នក? សូម​ចាំ​ថា ខ្ញុំ​ក៏​ជា​សាច់​ញាតិ​របស់​ពួក​អ្នក​ដែរ›​»។

  • សកម្មភាព ៧:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ យ៉ាកុប​បាន​ចុះ​ទៅ​ស្រុក​អេហ្ស៊ីប+ ក្រោយ​មក​គាត់​បាន​ស្លាប់​នៅ​ទី​នោះ+ ហើយ​ពួក​បុព្វ​បុរស​របស់​យើង​ក៏​ដូច្នោះ​ដែរ។+ ១៦ ឆ្អឹង​របស់​ពួក​គាត់​បាន​ត្រូវ​យក​ទៅ​ក្រុង​ស៊ីគឹម ហើយ​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ដែល​អាប្រាហាំ​បាន​យក​ប្រាក់​ទៅ​ទិញ​ពី​ពួក​កូន​ហេម័រ​នៅ​ក្រុង​ស៊ីគឹម។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក