បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៣:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ លើស​ពី​នោះ គាត់​បាន​ផ្ដួល​រំលំ​ទី​បូជា​នៅ​ក្រុង​បេតអែល ហើយ​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​យេរ៉ូបោម​ជា​កូន​ណេបាត​បាន​សង់ ជា​អ្វី​ដែល​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ រួច​មក គាត់​បាន​ដុត​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​និង​បង្គោល​ឈើ​ពិសិដ្ឋ* ឲ្យ​ទៅ​ជា​ផេះ។+

      ១៦ នៅ​ពេល​នោះ យ៉ូសៀស​បាន​បែរ​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ដូច្នេះ​គាត់​ក៏​បង្គាប់​គេ​ឲ្យ​យក​ឆ្អឹង​ខ្មោច​ពី​ទី​នោះ​ទៅ​ដុត​លើ​ទី​បូជា។ ហេតុ​នេះ ទី​បូជា​នោះ​លែង​ពិសិដ្ឋ​សម្រាប់​ការ​គោរព​បូជា​ត​ទៅ​ទៀត។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន តាម​រយៈ​តំណាង​លោក។+

  • ប្រវត្តិហេតុទី២ ៣៤:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ បន្ទាប់​មក យ៉ូសៀស​បាន​បំបាត់​ចោល​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ចេញ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ គាត់​បាន​បំផុស​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​រស់ បណ្ដា​ជន​មិន​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក