បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៨:៧-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា កំពុង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ+ ជា​ស្រុក​ដែល​សម្បូរ​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក*នៅ​តំបន់​ទំនាប និង​តំបន់​ភ្នំ។ ៨ ស្រុក​នោះ​ក៏​សម្បូរ​ស្រូវ​សាលី​និង​ស្រូវ​បាលី ផ្លែ​ទំពាំង​បាយ​ជូរ ផ្លែ​ល្វា និង​ផ្លែ​ទទឹម+ ព្រម​ទាំង​មាន​ប្រេង​អូលីវ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ៩ ស្រុក​នោះ​មាន​អាហារ​ជា​បរិបូរ ថែម​ទាំង​មាន​ដែក​នៅ​ក្នុង​ថ្ម និង​ស្ពាន់​នៅ​តាម​ភ្នំ​ទៀត​ផង អ្នក​រាល់​គ្នា​នឹង​មិន​ខ្វះ​អ្វី​ឡើយ។

  • ការបំភ្លឺច្បាប់ ២៩:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ហេតុ​នេះ ដោយ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង+ ព្រះ​យេហូវ៉ា​បាន​ដក​រំលើង​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ ហើយ​លោក​បាន​បណ្ដេញ​ពួក​គេទៅស្រុក​ផ្សេង ជា​ស្រុក​ដែល​ពួក​គេ​រស់​នៅ​សព្វ​ថ្ងៃ›។+

  • យ៉ូស្វេ ២៣:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ បើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ទាំង​អស់ ដែល​លោក​បាន​មាន​ប្រសាសន៍​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​បាន+ ព្រះ​យេហូវ៉ា​ក៏​នឹង​ធ្វើ​ឲ្យ​កើត​មាន​ទុក្ខ​វេទនា​មក​លើ​អ្នក​រាល់​គ្នា​ដូច​លោក​បាន​សន្យា​ដែរ ហើយ​បំផ្លាញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+

  • បណ្ដាស្ដេចទី២ ១៧:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ នៅ​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ហូស៊ា ស្ដេច​ស្រុក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ បន្ទាប់​មក គាត់​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន+ រួម​ទាំង​ក្រុង​ផ្សេង​ៗ​របស់​ពួក​មេឌី។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក