បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៧:៥១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥១ ដូច្នេះ ស្ដេច​សាឡូម៉ូន​បាន​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​ត្រូវ​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ រួច​មក សាឡូម៉ូន​ក៏​នាំ​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​ជា​ឪពុក​គាត់​បាន​ទុក​សម្រាប់​ជូន​ព្រះ+ ហើយ​បាន​ដាក់​មាស​ប្រាក់ និង​គ្រឿង​ផ្សេង​ៗ​ក្នុង​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា។+

  • បណ្ដាស្ដេចទី១ ១៥:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ នៅ​គ្រា​នោះ អេសា​បាន​យក​មាស​ប្រាក់​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា និង​ក្នុង​ឃ្លាំង​វិមាន​របស់​ស្ដេច ទៅ​ប្រគល់​ដល់​ពួក​អ្នក​បម្រើ​របស់​គាត់។ រួច​ស្ដេច​អេសា​ចាត់​ពួក​គេ​ឲ្យ​យក​ទៅ​ជូន​បេនហាដាត​ជា​កូន​របស់​តាប៊្រីម៉ុន ដែល​ត្រូវ​ជា​កូន​របស់​ហេសៀន ជា​ស្ដេច​ស្រុក​ស៊ីរី+ ដែល​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស់។ អេសា​ផ្ដាំ​ថា​៖

  • បណ្ដាស្ដេចទី២ ១៨:១៤, ១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ដូច្នេះ ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ញើ​សារ​ទៅ​ស្ដេច​ស្រុក​អាស៊ីរី​នៅ​ក្រុង​ឡាគីស​ថា​៖ ​«​ខ្ញុំ​ធ្វើ​ខុស​ហើយ។ សូម​ដក​ថយ​ចេញ​ពី​ខ្ញុំ​ទៅ។ អ្វី​ដែល​លោក​ចង់​បាន ខ្ញុំ​ព្រម​ឲ្យ​»។ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បង្គាប់​ស្ដេច​ហេសេគា ឲ្យ​បង់​ប្រាក់​៣០០​ថាលិន* និង​មាស​៣០​ថាលិន។ ១៥ ហេតុ​នេះ ហេសេគា​ក៏​ប្រមូល​ប្រាក់​ទាំង​អស់​ពី​ក្នុង​វិហារ​ព្រះ​យេហូវ៉ា និង​ពី​ក្នុង​ឃ្លាំង​វិមាន​ស្ដេច។+

  • បណ្ដាស្ដេចទី២ ២៤:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ខណៈ​នោះ យេហូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា រួម​ទាំង​ម្ដាយ ពួក​អ្នក​បម្រើ ពួក​អ្នក​គ្រប់​គ្រង និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គាត់+ បាន​ចេញ​ទៅ​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ីឡូន។+ បន្ទាប់​មក ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​គាត់​ធ្វើ​ជា​ឈ្លើយ។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​នេប៊ូក្នេសា។+ ១៣ រួច​មក នេប៊ូក្នេសា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​វិមាន​ស្ដេច។+ គាត់​បាន​កាត់​គ្រឿង​មាស​ទាំង​អស់​ជា​បំណែក​ៗ គឺ​គ្រឿង​មាស​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។+ នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក