-
បណ្ដាស្ដេចទី១ ១៤:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ឯអ្នកវិញ អ្នកបានប្រព្រឹត្តអាក្រក់លើសអ្នកមុនៗទៅទៀត។ អ្នកក៏បានធ្វើព្រះមួយទៀតសម្រាប់ខ្លួនអ្នក ថែមទាំងធ្វើរូបចម្លាក់លោហៈ ក្នុងបំណងធ្វើឲ្យខ្ញុំខឹង+ ហើយអ្នកបានបែរខ្នងដាក់ខ្ញុំទៀតផង។+ ១០ ហេតុនេះហើយបានជាខ្ញុំនឹងនាំសេចក្ដីវេទនាមកលើពូជពង្សរបស់យេរ៉ូបោម ហើយខ្ញុំនឹងបំផ្លាញកូនប្រុសៗទាំងអស់របស់យេរ៉ូបោម រួមទាំងអ្នកតូចទាបក្នុងស្រុកអ៊ីស្រាអែលផង។ បន្ថែមទៀត ខ្ញុំនឹងបោសសម្អាតពូជពង្សរបស់យេរ៉ូបោមឲ្យអស់+ ដូចជាបុគ្គលម្នាក់បោសអាចម៍សត្វចេញទាល់តែអស់រលីង!
-