-
បណ្ដាស្ដេចទី១ ២២:៣៧, ៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ យ៉ាងនោះ ស្ដេចបានស្លាប់ ហើយគេបានយកសពគាត់មកក្រុងសាម៉ារី រួចបញ្ចុះសពស្ដេចនៅក្រុងនោះ។ ៣៨ កាលដែលពួកគេយករទេះចម្បាំងនោះទៅលាងនៅអាងទឹកក្នុងក្រុងសាម៉ារី ជាកន្លែងដែលពួកស្ត្រីពេស្យាងូតទឹក នោះឆ្កែក៏បានលិទ្ធឈាមរបស់ស្ដេច ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន។+
-
-
បណ្ដាស្ដេចទី២ ៩:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ បន្ទាប់មក យេហ៊ូប្រាប់ប៊ីតកាជានាយទាហានម្នាក់ថា៖ «ចូរលើកសពគាត់បោះទៅក្នុងដីចម្ការរបស់ណាបោតជាអ្នកក្រុងយេសរៀល+ទៅ។ តើអ្នកនៅចាំទេ? អ្នកនិងខ្ញុំធ្លាប់បររទេះពីក្រោយអាហាប់ឪពុកគាត់។ កាលនោះព្រះយេហូវ៉ាបានប្រកាសផ្ដន្ទាទោសអាហាប់ថា៖+ ២៦ ‹ព្រះយេហូវ៉ាប្រកាសថា៖ «កាលពីម្សិលមិញ ខ្ញុំបានឃើញឈាមណាបោត+ និងឈាមកូនគាត់»។ រួចព្រះយេហូវ៉ាប្រកាសទៀតថា៖ «ដូច្នេះ នៅដីចម្ការនេះ ខ្ញុំនឹងសងសឹក+អ្នកជាមិនខាន»›។ ហេតុនេះ ចូរលើកសពគាត់បោះទៅក្នុងដីចម្ការនោះ តាមប្រសាសន៍របស់ព្រះយេហូវ៉ាទៅ»។+
-