-
ប្រវត្តិហេតុទី២ ១៨:២៣-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ពេលនោះ សេដេគា+ជាកូនកេនេអាណា បានចូលមកទះកំផ្លៀងមីកាយ៉ា+ ដោយនិយាយថា៖ «តើឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានចេញពីខ្ញុំតាមផ្លូវណា ទៅនិយាយជាមួយនឹងអ្នក?»។+ ២៤ មីកាយ៉ាបានឆ្លើយថា៖ «មើល! អ្នកនឹងដឹងនៅថ្ងៃដែលអ្នកចូលទៅពួនក្នុងបន្ទប់ខាងក្នុងបំផុត»។ ២៥ រួចស្ដេចស្រុកអ៊ីស្រាអែលបាននិយាយថា៖ «ចូរនាំមីកាយ៉ាទៅប្រគល់ឲ្យអេម៉ុនជាអភិបាលក្រុងនិងយ៉ូអាសជាកូនស្ដេចទៅ។ ២៦ ចូរប្រាប់ពួកគេថា៖ ‹ស្ដេចបានបង្គាប់ដូច្នេះថា៖ «ចូរឃុំបុរសនេះក្នុងគុក+ ហើយឲ្យនំប៉័ងនិងទឹកដល់គាត់តែបន្តិចបន្តួចបានហើយ ចាំរហូតដល់ខ្ញុំត្រឡប់មកវិញដោយសុខសាន្ត»›»។ ២៧ ប៉ុន្តែ មីកាយ៉ាបាននិយាយថា៖ «បើស្ដេចត្រឡប់មកវិញដោយសុខសាន្ត នោះព្រះយេហូវ៉ាមិនបានមានប្រសាសន៍តាមរយៈខ្ញុំទេ»។+ រួចគាត់បន្ថែមថា៖ «សូមបណ្ដាជនទាំងឡាយចាំមើលអំពីរឿងនេះចុះ»។
-