-
បណ្ដាស្ដេចទី១ ១៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ អេសាបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត+ ដូចដាវីឌជាបុព្វបុរសរបស់គាត់។
-
-
ប្រវត្តិហេតុទី២ ១៤:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បន្ទាប់មក អេសាបានអង្វរសុំជំនួយពីព្រះយេហូវ៉ា+ថា៖ «ឱព្រះយេហូវ៉ាអើយ! ទោះជាយើងខ្លាំង*ឬខ្សោយក៏ដោយ ក៏លោកអាចជួយយើងយកឈ្នះបានដែរ។+ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! សូមជួយយើងផង ព្រោះយើងទុកចិត្តលើលោកហើយ។+ យើងចេញទៅច្បាំងនឹងពួកគេក្នុងនាមលោក។+ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! សូមកុំឲ្យមនុស្សឈ្នះលោកឡើយ»។+
-
-
ប្រវត្តិហេតុទី២ ១៥:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ក្រោយពីអេសាបានស្ដាប់ពាក្យទាំងនេះនិងទំនាយរបស់អូដេតភ្លាម គាត់ក៏មានចិត្តក្លាហាន ហើយចាត់វិធានការបំផ្លាញរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទាំងអស់ ចេញពីទឹកដីយូដា+និងពីទឹកដីបេនយ៉ាមីន ព្រមទាំងពីក្រុងនានានៅតំបន់ភ្នំអេប្រាអ៊ីមដែលគាត់បានដណ្ដើមយកផង។ បន្ថែមទៅទៀត គាត់បានជួសជុលទីបូជារបស់ព្រះយេហូវ៉ាឡើងវិញ គឺទីបូជាដែលស្ថិតនៅខាងមុខសាលវិហាររបស់ព្រះយេហូវ៉ា។+
-