១១ អេសាបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត+ ដូចដាវីឌជាបុព្វបុរសរបស់គាត់។ ១២ គាត់បណ្ដេញពួកបុរសដែលបម្រើបុរសឯទៀតខាងផ្លូវភេទក្នុងវិហារ ចេញពីស្រុកទៅ។+ គាត់ក៏យកចេញនូវអស់ទាំងរូបព្រះដែលគួរឲ្យស្អប់ខ្ពើម ដែលបុព្វបុរសរបស់គាត់បានធ្វើ។+