-
ប្រវត្តិហេតុទី២ ២០:៣៥-៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ ក្រោយមក យេហូសាផាតជាស្ដេចស្រុកយូដាបានចងសម្ព័ន្ធភាពជាមួយនឹងអាហាស៊ីយ៉ាជាស្ដេចស្រុកអ៊ីស្រាអែល ជាអ្នកដែលប្រព្រឹត្តអំពើអាក្រក់។+ ៣៦ ពួកគេបានរួមគ្នាធ្វើសំពៅទៅស្រុកតើស៊ីស។+ ពួកគេបានធ្វើសំពៅទាំងនោះនៅក្រុងអេស៊ានកេបឺ។+ ៣៧ ប៉ុន្តែ អេលាស៊ើរជាកូនដូអាវ៉ាហ៊ូជាអ្នកក្រុងម៉ារីសា បានប្រកាសទុកជាមុនទាស់នឹងយេហូសាផាតថា៖ «ដោយសារអ្នកបានចងសម្ព័ន្ធមិត្តជាមួយនឹងអាហាស៊ីយ៉ា នោះព្រះយេហូវ៉ានឹងបំផ្លាញកិច្ចការរបស់អ្នក»។+ ដូច្នេះ សំពៅទាំងនោះបានខូច+ ហើយពួកគេមិនអាចធ្វើដំណើរទៅស្រុកតើស៊ីសបានទេ។
-