-
បណ្ដាស្ដេចទី១ ១៦:៣១, ៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ គាត់មិនគ្រាន់តែបានប្រព្រឹត្តតាមអំពើខុសឆ្គងរបស់យេរ៉ូបោម+ជាកូនណេបាតប៉ុណ្ណោះទេ តែក៏បានយកយេសិបិល+ជាកូនរបស់អេតបាលជាស្ដេចជនជាតិស៊ីដូន+មកធ្វើជាភរិយា ហើយបានក្រាបគោរពនិងបម្រើព្រះបាលវិញ។+ ៣២ បន្ថែមទៅទៀត គាត់បានធ្វើទីបូជាសម្រាប់ព្រះបាល+ នៅឯវិហារដែលគាត់បានសង់សម្រាប់ព្រះបាលនៅក្រុងសាម៉ារី។
-
-
បណ្ដាស្ដេចទី២ ១:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅគ្រានោះ មានថ្ងៃមួយអាហាស៊ីយ៉ានៅបន្ទប់លើដំបូលវិមាននាក្រុងសាម៉ារី។ លើដំបូលនោះមានប្រហោងដែលមានចម្រឹងឈើគ្របលើសម្រាប់ឲ្យខ្យល់ចេញចូល។ គាប់ជួនគាត់ជាន់ចម្រឹងនោះ ហើយធ្លាក់ទៅក្រោម បណ្ដាលឲ្យរងរបួសធ្ងន់។ ដូច្នេះ គាត់បានចាត់ពួកអ្នកនាំសារដោយប្រាប់ពួកគេថា៖ «ចូរទៅសួរព្រះបាលសេប៊ូលជាព្រះនៃក្រុងអេក្រុន+ ដើម្បីឲ្យដឹងថារបួសខ្ញុំនឹងជាឬក៏មិនជា»។+
-