-
ប្រវត្តិហេតុទី២ ២៥:១៧-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ក្រោយមក អាម៉ាស៊ាបានពិគ្រោះគ្នាជាមួយនឹងទីប្រឹក្សាគាត់ ហើយគាត់ចាត់អ្នកនាំសារទៅជួបយេហូអាសជាស្ដេចស្រុកអ៊ីស្រាអែល ត្រូវជាកូនយេហូអាហាសនិងជាចៅយេហ៊ូ។ អ្នកនោះនាំពាក្យថា៖ «ចូរចេញមកប្រយុទ្ធគ្នា»។+ ១៨ ក្រោយពីស្ដាប់រួច យេហូអាសជាស្ដេចស្រុកអ៊ីស្រាអែលក៏បានផ្ញើសារត្រឡប់ទៅអាម៉ាស៊ាជាស្ដេចស្រុកយូដាវិញថា៖ «គុម្ពបន្លានៅភ្នំលីបង់បានផ្ញើសារទៅដើមស៊ីដារនៅភ្នំលីបង់ថា៖ ‹ចូរលើកកូនស្រីអ្នកឲ្យកូនប្រុសខ្ញុំ›។ ប៉ុន្តែ សត្វព្រៃមួយក្បាលនៅភ្នំលីបង់បានដើរកាត់ ហើយជាន់គុម្ពបន្លានោះឲ្យខ្ទេចខ្ទីអស់។ ១៩ អ្នកបាននិយាយថា៖ ‹ខ្ញុំបានវាយឈ្នះពួកអេដំ›។+ ហេតុនេះហើយបានជាអ្នកមានអំណួត ហើយចង់ទទួលការសរសើរតម្កើង។ ចូរអ្នកនៅក្នុងវិមានរបស់ខ្លួនចុះ។ ហេតុអ្វីក៏អ្នកចង់នាំឲ្យស្រុកយូដាជួបអន្តរាយជាមួយនឹងអ្នកដូច្នេះ?»។
-