បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១២:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ អ្នក​រាល់​គ្នា​ត្រូវ​បរិ​ភោគ​នំ​ប៉័ង​ឥត​ដំបែ​រយៈ​ពេល​៧​ថ្ងៃ។+ នៅ​ថ្ងៃ​ទី​១ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ​អ្នក​រាល់​គ្នា ហើយ​ចាប់​ពី​ថ្ងៃ​នោះ​ដល់​ថ្ងៃ​ទី​៧ បើ​អ្នក​ណា​បរិ​ភាគ​នំ​ប៉័ង​ដែល​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​ជាតិ​អ៊ីស្រាអែល។

  • ច្បាប់លេវី ២៣:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ​«​‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​១ គឺ​ជា​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​ជូន​ព្រះ​យេហូវ៉ា។+ ក្នុង​អំឡុង​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។+

  • ការបំភ្លឺច្បាប់ ១៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ទេ+ តែ​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​វិញ គឺ​នំ​ប៉័ង​នៃ​ទុក្ខ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ទាំង​ប្រញាប់​ប្រញាល់។+ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ចង​ចាំ​អស់​មួយ​ជីវិត​នូវ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+

  • ប្រវត្តិហេតុទី២ ៣០:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ហេសេគា​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អញ្ជើញ​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល+ និង​ក្នុង​ស្រុក​យូដា។ គាត់​ថែម​ទាំង​ផ្ញើ​សារ​ទៅ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កុលសម្ព័ន្ធ​ម៉ាណាសេ+ ឲ្យ​មក​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+

  • ប្រវត្តិហេតុទី២ ៣០:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ដូច្នេះ ពួក​អ៊ីស្រាអែល​ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ធ្វើ​ពិធី​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+អស់​៧​ថ្ងៃ​ដោយ​អរ​សប្បាយ។+ រីឯ​ពួក​សង្ឃ​និង​ពួក​លេវី​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រគំ​ភ្លេង​យ៉ាង​រំពង​ជូន​ព្រះ​យេហូវ៉ា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក