-
បណ្ដាស្ដេចទី២ ២៣:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ក្រោយមក ពួកអ្នកបម្រើយ៉ូសៀសបានដឹកសពគាត់ពីមេគីដោទៅក្រុងយេរូសាឡិម ហើយបញ្ចុះសពគាត់នៅកន្លែងបញ្ចុះសព។ រួចមក បណ្ដាជនបានចាក់ប្រេងតែងតាំង យេហូអាហាសជាកូនឲ្យឡើងធ្វើជាស្ដេចបន្ទាប់ពីឪពុកគាត់។+
-
-
ប្រវត្តិហេតុទី២ ៣៤:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ហេតុនេះ អ្នកនឹងមិនឃើញអន្តរាយដែលខ្ញុំនឹងនាំមកលើក្រុងនេះឡើយ។ អ្នកនឹងស្លាប់ដោយសុខសាន្ត ហើយនឹងត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក›»›»។+
ក្រោយពីស្ដាប់រួច ពួកគេក៏នាំពាក្យទាំងនោះទៅជម្រាបស្ដេចវិញ។
-