-
យេរេមា ២៦:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «ហើយក៏មានបុរសម្នាក់ទៀត បានប្រកាសទំនាយក្នុងនាមព្រះយេហូវ៉ាដែរ គឺយូរ៉ាយ៉ាជាកូនសិមម៉ាយ៉ាដែលជាអ្នកក្រុងគារីអាតយារីម។+ គាត់បានប្រកាសទំនាយទាស់នឹងក្រុងនេះនិងទឹកដីនេះ ដូចយេរេមាបានប្រកាសដែរ។ ២១ ឯស្ដេចយេហូយ៉ាគីម+ និងពួកទាហានខ្លាំងក្លារបស់គាត់ ព្រមទាំងពួកអ្នកគ្រប់គ្រង ពួកគេក៏បានឮសេចក្ដីប្រកាសរបស់យូរ៉ាយ៉ាដែរ។ ដូច្នេះ ស្ដេចយេហូយ៉ាគីមប៉ុនប៉ងសម្លាប់គាត់។+ ពេលយូរ៉ាយ៉ាឮរឿងនោះ គាត់ភ័យខ្លាចជាខ្លាំង ហើយក៏រត់គេចខ្លួនទៅស្រុកអេហ្ស៊ីប។
-