បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អែសរ៉ា ១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ រីឯ​របស់​របរ​ដែល​នេប៊ូក្នេសា​បាន​ប្រមូល​ពី​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ​របស់​គាត់ នោះ​ស្ដេច​ស៊ីរូស​ក៏​ប្រគល់​ឲ្យ​មក​វិញ​ទាំង​អស់។+

  • យេរេមា ២៧:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ខ្ញុំ​បាន​និយាយ​ទៅ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​នេះ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​កុំ​ស្ដាប់​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ​«​មើល! ឆាប់​ៗ​ខាង​មុខ​នេះ គេ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ដែល​ប្រើ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា មក​ពី​ស្រុក​បាប៊ីឡូន​វិញ​ជា​មិន​ខាន​»។+ កុំ​ជឿ​ពួក​គេ​ឲ្យ​សោះ ពួក​គេ​កំពុង​ប្រកាស​ពាក្យ​កុហក​ដល់​អ្នក​រាល់​គ្នា​ទេ។+

  • ដានីយ៉ែល ១:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ មួយ​រយៈ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រគល់​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា និង​ប្រដាប់​ប្រដា​ខ្លះ​ដែល​នៅ​ក្នុង​វិហារ​ព្រះ​ពិត ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន។+ ស្ដេច​នោះ​បាន​នាំ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ស្រុក​ស៊ីណើរ*+ រួច​ដាក់​ក្នុង​ឃ្លាំង​វិហារ​ព្រះ​របស់​គាត់។+

  • ដានីយ៉ែល ៥:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ពេល​ស្រវឹង គាត់​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស​ពែង​ប្រាក់ ដែល​នេប៊ូក្នេសា​ជា​ឪពុក​គាត់​បាន​នាំ​យក​ពី​វិហារ​នៅ​ក្រុង​យេរូសាឡិម+ ដើម្បី​ឲ្យ​គាត់​និង​ពួក​មន្ត្រី​ជាន់​ខ្ពស់ ព្រម​ទាំង​ប្រពន្ធ​បន្ទាប់​និង​ស្រី​ស្នំ ផឹក​ស្រា​ពី​ពែង​ទាំង​នោះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក