-
បណ្ដាស្ដេចទី២ ២៤:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ក្នុងអំឡុងគ្រានោះ ពលទ័ពរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនបានឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។+
-
-
យេរេមា ២៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ យេរេមាជាអ្នកប្រកាសទំនាយបានសរសេរសំបុត្រពីក្រុងយេរូសាឡិម ផ្ញើទៅពួកបុរសចាស់ទុំដែលរស់នៅក្នុងចំណោមពួកសង្ឃ ពួកអ្នកប្រកាសទំនាយ និងបណ្ដាជនទាំងអស់ ដែលនេប៊ូក្នេសាបានចាប់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ២ គឺក្រោយពេលដែលស្ដេចយេកូនាស+ និងមាតាស្ដេច+ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងពួកអ្នកគ្រប់គ្រងនៅស្រុកយូដានិងនៅក្រុងយេរូសាឡិម រួមទាំងជាងចម្លាក់ និងជាងដែក* បានត្រូវនាំចេញពីក្រុងយេរូសាឡិម។+
-