បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ២១:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ យេរេមា​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា កាល​ដែល​ស្ដេច​សេដេគា+បាន​ចាត់​ផាសហឺ+ជា​កូន​ម៉ាលខាយយ៉ា និង​សេផានា+ជា​កូន​ម៉ាអាសៀ​ដែល​ជា​សង្ឃ ឲ្យ​ទៅ​ជួប​យេរេមា​ដោយ​និយាយ​ថា​៖ ២ ​«​ឥឡូវ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​កំពុង​ច្បាំង​នឹង​យើង​ហើយ+ សូម​អ្នក​ជួយ​សួរ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ផង ក្រែង​លោ​ព្រះ​យេហូវ៉ា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ​ដើម្បី​ជួយ​យើង ហើយ​ដើម្បី​ឲ្យ​ស្ដេច​នោះ​ដក​ថយ​ពី​យើង​»។+

  • យេរេមា ៣៤:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ជួប​សេដេគា+ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹មើល! ខ្ញុំ​កំពុង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន​ហើយ។ គាត់​នឹង​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល។+

  • យេរេមា ៣៨:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ គ្រា​នោះ ស្ដេច​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​មក​ជួប​គាត់ នៅ​ឯ​ខ្លោង​ទ្វារ​ទី​៣​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ ស្ដេច​និយាយ​ទៅ​កាន់​យេរេមា​ថា​៖ ​«​ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​មួយ សូម​កុំ​លាក់​អ្វី​ពី​ខ្ញុំ​ឡើយ​»។

  • យេរេមា ៣៨:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ បន្ទាប់​មក សេដេគា​និយាយ​ទៅ​កាន់​យេរេមា​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ដឹង​អំពី​រឿង​ទាំង​នេះ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​ស្លាប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក