-
ច្បាប់លេវី ២៦:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ «‹នៅគ្រាដែលអ្នករាល់គ្នារស់នៅក្នុងស្រុករបស់ពួកសត្រូវ ដីនឹងត្រូវទុកចោល ហើយសម្រាកទាំងស្រុង ព្រោះដីមិនបានសម្រាកជាយូរមកហើយ។+
-
-
បណ្ដាស្ដេចទី១ ៨:៤៦-៥០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៦ «បើពួកគេធ្វើខុសនឹងលោក (ព្រោះគ្មានមនុស្សណាម្នាក់ដែលមិនធ្វើខុសនោះទេ)+ ហើយលោកខឹងនឹងពួកគេ ព្រមទាំងប្រគល់ពួកគេដល់ពួកសត្រូវ រួចសត្រូវចាប់ពួកគេយកទៅធ្វើជាឈ្លើយនៅស្រុករបស់សត្រូវ ទោះនៅជិតឬឆ្ងាយក្ដី+ ៤៧ ក្រោយមក បើពួកគេភ្ញាក់ខ្លួននៅក្នុងស្រុកដែលពួកគេបានត្រូវនាំយកទៅធ្វើជាឈ្លើយ+ ហើយពួកគេវិលមករកលោកវិញ+ ថែមទាំងអង្វរសុំសេចក្ដីមេត្តាពីលោកនៅក្នុងស្រុករបស់ពួកអ្នកដែលចាប់គេ+ ដោយនិយាយថា៖ ‹យើងបានប្រព្រឹត្តខុសឆ្គងហើយ យើងក៏បានប្រព្រឹត្តអំពើអាក្រក់ដែរ›។+ ៤៨ បើពួកគេវិលត្រឡប់មករកលោកវិញដោយអស់ពីចិត្ត+អស់ពីកម្លាំង* នៅក្នុងស្រុករបស់ពួកសត្រូវដែលបានចាប់ពួកគេយកទៅធ្វើជាឈ្លើយ ហើយពួកគេអធិដ្ឋានទៅលោកដោយបែរមកឯស្រុកដែលលោកបានឲ្យដល់បុព្វបុរសរបស់ពួកគេ ហើយឆ្ពោះមកឯក្រុងដែលលោកបានជ្រើសរើស ព្រមទាំងតម្រង់មកវិហារដែលខ្ញុំបានសាងសង់សម្រាប់នាមរបស់លោក+ ៤៩ នោះសូមលោកស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ពួកគេពីស្ថានសួគ៌ ជាទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកជួយពួកគេផង ៥០ ហើយសូមលោកអភ័យទោសឲ្យរាស្ត្ររបស់លោកដែលបានប្រព្រឹត្តខុសនឹងលោក ថែមទាំងអភ័យទោសចំពោះការរំលងទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តទាស់នឹងលោកដែរ។ លោកនឹងធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅធ្វើជាឈ្លើយ អាណិតមេត្តាដល់ពួកគេវិញ+
-
-
ដានីយ៉ែល ៩:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ឱព្រះយេហូវ៉ាអើយ! មានតែលោកទេដែលសុចរិត។ ឯយើងខ្ញុំវិញ សព្វថ្ងៃនេះយើងទាំងអស់គ្នា ទាំងពួកបុរសយូដា ទាំងពួកអ្នកក្រុងយេរូសាឡិម ទាំងជនអ៊ីស្រាអែលទាំងអស់ដែលលោកបានបណ្ដេញឲ្យទៅរស់នៅស្រុកឆ្ងាយជិត រងការអាម៉ាស់ខ្លាំងណាស់ ដោយសារបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះលោក។+
-