-
បណ្ដាស្ដេចទី១ ៩:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ប៉ុន្តែ សាឡូម៉ូនមិនតម្រូវឲ្យជនជាតិអ៊ីស្រាអែលណាម្នាក់ធ្វើជាខ្ញុំបម្រើទេ+ ព្រោះពួកគេជាទាហានអង់អាច ជាអ្នកបម្រើរបស់ស្ដេច ជាអភិបាល ជានាយទាហាន ជាមេកងពលរទេះចម្បាំង និងមេកងពលសេះ។
-
-
ប្រវត្តិហេតុទី២ ២:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ សាឡូម៉ូនបានរាប់ចំនួនជនបរទេសទាំងអស់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល+ ដូចដាវីឌជាឪពុកគាត់បានធ្វើដែរ។+ គាត់ឃើញមានចំនួន១៥៣.៦០០នាក់។ ១៨ ដូច្នេះ សាឡូម៉ូនបានបែងចែកពួកគេឲ្យធ្វើការងារផ្សេងៗ គឺមានកម្មករចំនួន៧០.០០០នាក់ ពួកអ្នកដាប់ថ្ម+នៅភ្នំចំនួន៨០.០០០នាក់ ហើយគាត់តែងតាំងពួកអ្នកត្រួតពិនិត្យចំនួន៣.៦០០នាក់ឲ្យមើលការខុសត្រូវលើពួកគេ។+
-