-
បណ្ដាស្ដេចទី២ ១៤:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ បន្ទាប់មក បណ្ដាជនយូដាទាំងអស់បានតែងតាំងអាសារៀ*+ជាកូនអាម៉ាស៊ា ឲ្យធ្វើជាស្ដេចបន្ទាប់ពីឪពុក។+ ពេលនោះ អាសារៀមានអាយុ១៦ឆ្នាំ។+ ២២ ក្រោយពីអាម៉ាស៊ាបានស្លាប់ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសគាត់ អាសារៀបានសង់ក្រុងអេឡាត+ឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។+
-
-
បណ្ដាស្ដេចទី២ ១៦:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលនោះ រេសិនជាស្ដេចស្រុកស៊ីរីបានដណ្ដើមយកក្រុងអេឡាត+ ហើយគាត់ក៏ប្រគល់ឲ្យជនជាតិអេដំវិញ។ គាត់បានបណ្ដេញជនជាតិយូដាចេញពីក្រុងអេឡាត ហើយឲ្យជនជាតិអេដំចូលទៅរស់នៅក្នុងក្រុងនោះរហូតដល់សព្វថ្ងៃ។
-