បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៧:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ស្ដេច​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ហ៊ីរ៉ាម+ជា​អ្នក​ក្រុង​ទីរ៉ុស​ឲ្យ​មក​ជួប​គាត់។ ១៤ ហ៊ីរ៉ាម​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ មក​ពី​កុល​សម្ព័ន្ធ​ណែបថាលី។ ឪពុក​គាត់​ជា​អ្នក​ស្រុក​ទីរ៉ុស មាន​មុខ​របរ​ជា​ជាង​ស្ពាន់។+ ហ៊ីរ៉ាម​ជា​ជាង​ស្ពាន់​ដ៏​ជំនាញ និង​មាន​ការ​យល់​ដឹង+ ព្រម​ទាំង​មាន​ថ្វី​ដៃ​ខាង​ការ​ធ្វើ​គ្រឿង​គ្រប់​ប្រភេទ​ពី​ស្ពាន់។ គាត់​ក៏​បាន​ចូល​ទៅ​ជួប​ស្ដេច​សាឡូម៉ូន ហើយ​បាន​ធ្វើ​ការ​ទាំង​អស់​ឲ្យ​ស្ដេច។

  • ប្រវត្តិហេតុទី២ ៤:១១-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ហ៊ីរ៉ាម​ក៏​បាន​ធ្វើ​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល និង​ចាន​គោម​ដែរ។+

      ដូច្នេះ គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​ឲ្យ​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​របស់​ព្រះ​ពិត​ចប់​សព្វ​គ្រប់។ ស្នា​ដៃ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ១២ សសរ​ពីរ​ដើម+ និង​ក្បាល​សសរ​ទាំង​ពីរ​ដែល​មាន​រាង​ដូច​ចាន​ក្រឡូម ក្បាច់​ក្រឡា​អួន+ដែល​លម្អ​លើ​ក្បាល​សសរ​ទាំង​ពីរ​នោះ ១៣ ផ្លែ​ទទឹម​៤០០+សម្រាប់​ដាក់​លើ​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ ក្បាច់​ក្រឡា​អួន​នីមួយ​ៗ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ ដើម្បី​លម្អ​លើ​ក្បាល​សសរ​ទាំង​ពីរ​នោះ+ ១៤ រទេះ​ទឹក​ចំនួន​១០ និង​ចាន​ក្លាំ​ចំនួន​១០​ដាក់​លើ​រទេះ​ទាំង​នោះ+ ១៥ អាង​ធំ និង​រូប​គោ​ឈ្មោល​១២​ដែល​ទ្រ​អាង​នោះ+ ១៦ ព្រម​ទាំង​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល សម+ និង​របស់​របរ​ទាំង​អស់។ ហ៊ីរ៉ាមអេបៀវ+បាន​ធ្វើ​របស់​ទាំង​នោះ​ពី​ស្ពាន់​ខាត់​យ៉ាង​ភ្លឺ ជូន​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក