-
បណ្ដាស្ដេចទី១ ៨:៣៣, ៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ «ពេលបណ្ដាជនអ៊ីស្រាអែលជារាស្ត្រលោកចាញ់សត្រូវ ព្រោះពួកគេចេះតែធ្វើខុសនឹងលោក+ ហើយបើពួកគេត្រឡប់មករកលោក សរសើរតម្កើងនាមលោក+ ព្រមទាំងអធិដ្ឋានសុំក្ដីមេត្តាពីលោកនៅវិហារនេះ+ ៣៤ សូមលោកស្ដាប់ពីស្ថានសួគ៌ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោកផង ហើយសូមលោកនាំពួកគេត្រឡប់មកស្រុកដែលលោកបានឲ្យដល់បុព្វបុរសពួកគេវិញ។+
-
-
ប្រវត្តិហេតុទី២ ៦:២៨-៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ «ប្រសិនបើស្រុកមានការអត់ឃ្លាន+ រោគរាតត្បាត+ ផលដំណាំក្រៀមស្វិត មានផ្សិត+ ឬហ្វូងកណ្ដូបស៊ីបំផ្លាញ+ ឬបើសត្រូវរបស់ពួកគេឡោមព័ទ្ធពួកគេនៅក្រុងណាមួយក្នុងស្រុក+ ឬបើមានសេចក្ដីវេទនាឬជំងឺណាមួយកើតឡើង+ ២៩ ទោះបើបុគ្គលណាម្នាក់ឬបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោក (ព្រោះបុគ្គលម្នាក់ៗដឹងនូវទុក្ខវេទនាក្នុងចិត្តរបស់ខ្លួន)+ លើកដៃឡើងតម្រង់មកវិហារនេះ+ ហើយអធិដ្ឋាន+ឬអង្វរសុំអ្វីក៏ដោយពីលោក+ ៣០ សូមលោកស្ដាប់ពីស្ថានសួគ៌ ពីទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកអភ័យទោសឲ្យ+ ព្រមទាំងឲ្យរង្វាន់ដល់បុគ្គលម្នាក់ៗតាមការប្រព្រឹត្តរបស់គេ ព្រោះលោកស្គាល់ចិត្តរបស់គេ (មានតែលោកទេដែលស្គាល់ចិត្តរបស់មនុស្សជាតិយ៉ាងច្បាស់)+
-