-
ប្រវត្តិហេតុទី១ ២៦:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ សេឡូម៉ូតនិងបងប្អូនរបស់គាត់ មើលការខុសត្រូវលើឃ្លាំងដាក់របស់របរដែលគេបានញែកទុកជាបរិសុទ្ធ។+ របស់របរទាំងនោះមកពីស្ដេចដាវីឌ+ ពួកប្រមុខគ្រួសារ+ ពួកមេលើ១.០០០នាក់ និងពួកមេលើ១០០នាក់ ព្រមទាំងពួកមេទ័ព។ ២៧ របស់របរទាំងនោះសុទ្ធតែបានត្រូវរឹបអូស+ក្រោយឈ្នះសង្គ្រាម+ ហើយពួកគេបានជូនព្រះយេហូវ៉ាសម្រាប់ប្រើក្នុងការថែទាំវិហាររបស់លោក។
-
-
ប្រវត្តិហេតុទី២ ៥:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ដូច្នេះ ស្ដេចសាឡូម៉ូនបានបំពេញកិច្ចការទាំងប៉ុន្មាន ដែលគាត់ត្រូវធ្វើសម្រាប់វិហាររបស់ព្រះយេហូវ៉ាចប់សព្វគ្រប់។+ រួចមក សាឡូម៉ូនក៏បាននាំយករបស់របរទាំងប៉ុន្មានដែលដាវីឌជាឪពុកគាត់បានទុកសម្រាប់ជូនព្រះពិត+ ទៅដាក់ក្នុងឃ្លាំងវិហាររបស់ព្រះ។ គាត់ក៏បានដាក់មាសប្រាក់ និងគ្រឿងផ្សេងៗក្នុងឃ្លាំងនោះដែរ។+
-