-
បណ្ដាស្ដេចទី២ ១១:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ យេហូយ៉ាដាបានរៀបចំឲ្យមានកិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងស្ដេចរួមទាំងបណ្ដាជន+ គឺថាពួកគេនឹងបន្តធ្វើជារាស្ត្ររបស់ព្រះយេហូវ៉ា។ បន្ថែមទៅទៀត គាត់ក៏បានរៀបចំឲ្យមានកិច្ចព្រមព្រៀងរវាងស្ដេចនិងបណ្ដាជនដែរ។+ ១៨ ក្រោយមក បណ្ដាជនទាំងអស់ចូលទៅវិហារព្រះបាល ហើយបំបាក់បំបែកទីបូជានានា+ ថែមទាំងបំផ្លាញរូបសំណាកទាំងឡាយរបស់ព្រះបាល។+ ពួកគេក៏បានសម្លាប់ម៉ាថានជាសង្ឃរបស់ព្រះបាល+ នៅមុខទីបូជាទាំងនោះដែរ។
បន្ទាប់មក យេហូយ៉ាដាបានតែងតាំងពួកអ្នកត្រួតពិនិត្យ ឲ្យមើលការខុសត្រូវលើវិហារព្រះយេហូវ៉ា។+
-
-
ប្រវត្តិហេតុទី២ ៣៤:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ស្ដេចបានឈរនៅកន្លែងគាត់ ហើយបានធ្វើកិច្ចព្រមព្រៀង*+ជាមួយនឹងព្រះយេហូវ៉ា ថាគាត់នឹងដើរតាមព្រះយេហូវ៉ា ហើយកាន់តាមច្បាប់ បញ្ញត្តិ និងសេចក្ដីរំលឹកទាំងប៉ុន្មានរបស់លោកយ៉ាងអស់ពីកម្លាំងកាយចិត្ត+ ដោយខំព្យាយាមធ្វើតាមពាក្យក្នុងកិច្ចព្រមព្រៀងដែលបានត្រូវកត់ទុកក្នុងសៀវភៅនោះ។+
-