បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១២:៤, ៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ នៅ​ថ្ងៃ​មួយ យេហូអាស​និយាយ​ទៅ​កាន់​ពួក​សង្ឃ​ថា​៖ ​«​ចូរ​ប្រមូល​ប្រាក់​ទាំង​អស់​ដែល​បណ្ដា​ជន​បាន​យក​មក​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា​ជា​វិភាគទាន​បរិសុទ្ធ+ គឺ​ប្រាក់​ដែល​បណ្ដា​ជន​ត្រូវ​បង់​ជា​ពន្ធ​វិហារ+ ប្រាក់​ដែល​ទទួល​ពី​អ្នក​ដែល​បាន​ស្បថ និង​ប្រាក់​ដែល​បណ្ដា​ជន​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​វិហារ​ព្រះ​យេហូវ៉ា។+ ៥ ចូរ​អ្នក​រាល់​គ្នា​ទទួល​ប្រាក់​ទាំង​នោះ​ដោយ​ផ្ទាល់​ពី​អ្នក​ដែល​ជូន ដើម្បី​ទុក​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​»។+

  • ប្រវត្តិហេតុទី២ ២៩:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ពេល​ហេសេគា+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​គាត់​ឈ្មោះ​អាប៊ីយ៉ា​ជា​កូន​សាការី។+

  • ប្រវត្តិហេតុទី២ ២៩:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នៅ​ខែ​ទី​១ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​របស់​គាត់ គាត់​បាន​បើក​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា ហើយ​បាន​ជួស​ជុល​ទ្វារ​ទាំង​នោះ​ឡើង​វិញ។+

  • ប្រវត្តិហេតុទី២ ៣៤:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួប​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ ហើយ​ឲ្យ​គាត់​នូវ​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​ព្រះ​នៅ​ឯ​វិហារ គឺ​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ពី​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល+ ព្រម​ទាំង​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ពី​អ្នក​ក្រុង​យេរូសាឡិម។ ១០ រួច​មក ពួក​គេ​បាន​ប្រគល់​ប្រាក់​នោះ​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​បាន​ប្រើ​ប្រាក់​នោះ​ដើម្បី​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ឡើង​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក