បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣០:១២-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​កាល​ណា​អ្នក​រាប់​ចំនួន​កូន​ប្រុស​ៗ​របស់​ជន​ជាតិ​អ៊ីស្រាអែល​កត់​ទុក​ក្នុង​បញ្ជី+ នោះ​អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ម្នាក់​ៗ​បង់​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ យ៉ាង​នោះ​នឹង​គ្មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ​ឡើយ។ ១៣ ពួក​គេ​ម្នាក់​ៗ​ត្រូវ​បង់​កន្លះ​ហ្សេគិល* តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ នេះ​ជា​ចំនួន​ដែល​ពួក​គេ​ត្រូវ​ជូន​ព្រះ​យេហូវ៉ា។+ មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។* ១៤ ដូច្នេះ បុរស​គ្រប់​រូប​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ ត្រូវ​ជូន​តាម​ចំនួន​នោះ​ដល់​ព្រះ​យេហូវ៉ា។+ ១៥ ចំពោះ​អ្នក​មាន​មិន​ត្រូវ​ឲ្យ​លើស ឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​ឲ្យ​ខ្វះ​ដែរ គឺ​ម្នាក់​ៗ​ត្រូវ​ឲ្យ​កន្លះ​ហ្សេគិល​ជូន​ព្រះ​យេហូវ៉ា ដើម្បី​លោះ​ជីវិត​ខ្លួន។* ១៦ អ្នក​ត្រូវ​យក​ប្រាក់​នោះ​ពី​បណ្ដា​ជន​អ៊ីស្រាអែល ដើម្បី​ប្រើ​សម្រាប់​កិច្ច​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ។ ប្រាក់​នោះ​ជា​សេចក្ដី​រំលឹក​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថា ពួក​គេ​ត្រូវ​លោះ​ជីវិត​ខ្លួន​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក