-
បណ្ដាស្ដេចទី១ ៣:៥-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ នៅគីបៀន ព្រះយេហូវ៉ាបានលេចមកឲ្យសាឡូម៉ូនឃើញក្នុងសុបិននៅវេលាយប់ ហើយព្រះបានមានប្រសាសន៍ថា៖ «ចូរសុំអ្វីដែលអ្នកចង់បានពីខ្ញុំចុះ»។+ ៦ ខណៈនោះ សាឡូម៉ូនបាននិយាយថា៖ «លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះដាវីឌជាឪពុករបស់ខ្ញុំ កាលដែលគាត់បានដើរតាមលោកដោយស្មោះត្រង់ ដោយសុចរិត និងដោយមានចិត្តស្មោះឥតងាករេ។ លោកបានបង្ហាញសេចក្ដីស្រឡាញ់ស្មោះត្រង់ដ៏ធំធេងដល់គាត់ជានិច្ចដរាបមកដល់សព្វថ្ងៃ ដោយឲ្យគាត់មានកូនប្រុសមួយស្នងរាជ្យគាត់។+ ៧ ឥឡូវ ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! លោកបានតែងតាំងខ្ញុំឲ្យធ្វើជាស្ដេចបន្ទាប់ពីដាវីឌឪពុកខ្ញុំ ទោះជាខ្ញុំនៅក្មេងខ្វះបទពិសោធន៍ក្ដី។+ ៨ ខ្ញុំជាអ្នកបម្រើលោក កំពុងគ្រប់គ្រងលើបណ្ដាជនដែលលោកបានជ្រើសរើស+ គឺបណ្ដាជនដែលមានចំនួនច្រើនឥតគណនា។ ៩ ម្ល៉ោះហើយ សូមជួយឲ្យខ្ញុំមានចិត្តដែលចេះស្ដាប់បង្គាប់លោក ដើម្បីវិនិច្ឆ័យបណ្ដាជន+ ព្រមទាំងចេះសម្គាល់អ្វីល្អអ្វីអាក្រក់ផង។+ យ៉ាងនេះ ខ្ញុំអាចវិនិច្ឆ័យរាស្ត្ររបស់លោកដែលមានចំនួនដ៏ច្រើននេះបាន»។
-