-
បណ្ដាស្ដេចទី២ ១២:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ក្រោយពីរាប់ហើយ ពួកគាត់ក៏ប្រគល់ប្រាក់ឲ្យដល់ពួកអ្នកមើលការខុសត្រូវលើការជួសជុលវិហារព្រះយេហូវ៉ា។ បន្ទាប់មក អ្នកទាំងនោះក៏បង់ប្រាក់ឲ្យដល់ជាងឈើនិងអ្នកសាងសង់ដែលធ្វើការជួសជុលនៅវិហារព្រះយេហូវ៉ា+ ១២ រួមទាំងជាងកំបោរ និងជាងកាត់ថ្ម។ បន្ថែមទៅទៀត ពួកគេក៏បានទិញឈើនិងថ្មដាប់សម្រាប់ជួសជុលវិហារព្រះយេហូវ៉ា។ ពួកគេបានប្រើប្រាក់ទាំងនោះសម្រាប់ការចំណាយទាំងអស់ក្នុងការជួសជុលវិហារព្រះ។
-
-
ប្រវត្តិហេតុទី២ ៣៤:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចមក ពួកគេបានប្រគល់ប្រាក់នោះឲ្យដល់ពួកអ្នកមើលការខុសត្រូវក្នុងការជួសជុលវិហារព្រះយេហូវ៉ា។ បន្ទាប់មក អ្នកទាំងនោះបានប្រើប្រាក់នោះដើម្បីជួសជុលវិហារព្រះយេហូវ៉ាឡើងវិញ។ ១១ អ្នកទាំងនោះក៏បានប្រគល់ប្រាក់ដល់ជាងចម្លាក់និងជាងសំណង់ដើម្បីឲ្យពួកគេទិញថ្មដាប់ ហើយទិញឈើយកមកធ្វើជាផ្ទោង*និងធ្នឹមសម្រាប់សង់អគារដែលបណ្ដាស្ដេចស្រុកយូដាបានទុកឲ្យខូចបង់។+
-