បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៥:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ក្នុង​រាជ្យ​ភេកា​ស្ដេច​ស្រុក​អ៊ីស្រាអែល ធីឡាតភីលីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល។ គាត់​ដណ្ដើម​យក​ទឹក​ដី​ទាំង​អស់​របស់​កុលសម្ព័ន្ធ​ណែបថាលី+ ពោល​គឺ​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិលបេតម៉ាអាកា+ ក្រុង​យ៉ាណូអា និង​ក្រុង​កេដេស+ ក្រុង​ហាសោ តំបន់​គីលាត+ និង​តំបន់​កាលីឡេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អាស៊ីរី​ទៀត​ផង។+

  • បណ្ដាស្ដេចទី២ ១៦:៧, ៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ដូច្នេះ អេហាស​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ធីឡាតភីលីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​និង​ជា​កូន​ចៅ​របស់​លោក។ ស្ដេច​ស្រុក​ស៊ីរី​និង​ស្ដេច​ស្រុក​អ៊ីស្រាអែល​កំពុង​រួម​ដៃ​គ្នា​ប្រយុទ្ធ​នឹង​ខ្ញុំ សូម​លោក​ឡើង​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ផង​»។ ៨ រួច​មក អេហាស​បាន​ប្រមូល​មាស​ប្រាក់​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​ពី​ឃ្លាំង​វិមាន​ស្ដេច យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី​ជា​ជំនូន។+

  • ប្រវត្តិហេតុទី១ ៥:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ដូច្នេះ ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ជំរុញ​ចិត្ត​ស្ដេច​ផូល​ជា​ស្ដេច​ស្រុក​អាស៊ីរី+​(​នេះ​សំដៅ​លើ​ស្ដេច​ធីលកាតភីនីសឺ​)+ ឲ្យ​ចាប់​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ រួច​នាំ​ពួក​គេ​ទៅ​តំបន់​ហាឡា តំបន់​ហារ៉ា តំបន់​ហាបោ និង​ទន្លេ​កូសាន។+ ពួក​គេ​ក៏​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក