បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២៨:៥-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​ស៊ីរី។+ ហេតុ​នេះ​ហើយ​បាន​ជា​ទ័ព​ស៊ីរី​វាយ​ឈ្នះ​ទ័ព​យូដា រួច​ចាប់​យក​ពួក​យូដា​ទៅ​ក្រុង​ដាម៉ាស់​ធ្វើ​ជា​ឈ្លើយ​សឹក។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​បាន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ គ្រា​នោះ ពួក​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​យូដា​យ៉ាង​ច្រើន​សន្ធឹក។ ៦ ក្នុង​ចម្បាំង​នោះ ភេកា+ជា​កូន​រេម៉ាលៀ​បាន​សម្លាប់​ពួក​យូដា​អស់​ចំនួន​១២០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​សុទ្ធតែ​ជា​ទាហាន​អង់អាច។ នេះ​បាន​កើត​ឡើង​ដោយ​សារ​ពួក​យូដា​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ៧ ឯ​ស៊ីកក្រាយ​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គាត់​ជា​ទាហាន​ខ្លាំង​ពូកែ​ម្នាក់។ គាត់​បាន​សម្លាប់​ម៉ាអាសៀ​ជា​កូន​ស្ដេច និង​អាសរ៉ាយខាម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិមាន​ស្ដេច ព្រម​ទាំង​អេលកាណា​ជា​អ្នក​ដែល​មាន​ឋានៈ​បន្ទាប់​ពី​ស្ដេច។ ៨ ម្យ៉ាង​ទៀត ពួក​អ៊ីស្រាអែល​បាន​ចាប់​ពួក​យូដា​ចំនួន​២០០.០០០​នាក់ ដែល​ជា​បង​ប្អូន​របស់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក គឺ​មាន​ស្ត្រី​និង​ក្មេង​ប្រុស​ក្មេង​ស្រី។ ពួក​គេក៏​បាន​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ក្រុង​សាម៉ារី​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក