-
អែសរ៉ា ៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ដូច្នេះ ពួកបុរសចាស់ទុំជនជាតិយូដាបានបន្តសាងសង់វិហារ ហើយកិច្ចការនោះបានជឿនទៅមុខយ៉ាងលឿន+ ដោយមានការលើកទឹកចិត្តពីហាកាយ+ជាអ្នកប្រកាសទំនាយ និងសាការី+ជាចៅអ៊ីតដូ។ យ៉ាងនេះ ពួកគេបានបង្ហើយកិច្ចការសាងសង់វិហារចប់សព្វគ្រប់ តាមបង្គាប់របស់ព្រះនៃជនជាតិអ៊ីស្រាអែល+ និងបង្គាប់របស់ស្ដេចស៊ីរូស+ ស្ដេចដារីយុស+ និងស្ដេចអើថាស៊ើកសេស*+នៃស្រុកពើស៊ី។
-
-
ហាកាយ ២:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ប៉ុន្តែ ឥឡូវនេះសេរ៉ូបាបិលអើយ! ចូររឹងមាំឡើង។ ឱយ៉ូស្វេជាកូនយេហូសាដាកនិងជាសម្ដេចសង្ឃអើយ! ចូររឹងមាំឡើង›។
«ព្រះយេហូវ៉ាប្រកាសថា៖ ‹ឱបណ្ដាជនទាំងអស់ដែលនៅក្នុងស្រុកអើយ! ចូររឹងមាំឡើង+ ហើយធ្វើការចុះ›។
«‹ព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាហើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
-