-
ប្រវត្តិហេតុទី២ ៣៦:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ នៅឆ្នាំទី១ក្នុងរាជ្យស៊ីរូស+ជាស្ដេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលឲ្យចិត្តគាត់ចេញសេចក្ដីប្រកាសមួយនៅទូទាំងរាជាណាចក្ររបស់គាត់។+ ព្រះយេហូវ៉ាបានធ្វើដូច្នេះ ដើម្បីឲ្យប្រសាសន៍របស់លោកតាមរយៈយេរេមា+បានក្លាយជាការពិត។ សេចក្ដីប្រកាសនោះមានដូចតទៅ៖ ២៣ «ស្ដេចស៊ីរូសជាស្ដេចស្រុកពើស៊ីបានមានប្រសាសន៍ថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រទាំងអស់នៅផែនដី+ មកក្នុងកណ្ដាប់ដៃខ្ញុំ ហើយលោកបានចាត់ខ្ញុំឲ្យសង់វិហារមួយជូនលោក នៅក្រុងយេរូសាឡិមក្នុងស្រុកយូដា។+ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាជារាស្ត្ររបស់លោក ចូរទៅក្រុងយេរូសាឡិមវិញ។ សូមឲ្យព្រះយេហូវ៉ានៅជាមួយនឹងពួកគេ›»។+
-
-
អែសរ៉ា ៦:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «នៅឆ្នាំទី១នៃរាជ្យស៊ីរូស ស្ដេចស៊ីរូសបានចេញបញ្ជាស្ដីអំពីវិហាររបស់ព្រះនៅក្រុងយេរូសាឡិមថា៖+ ‹ចូរសង់វិហារព្រះឡើងវិញ ជាកន្លែងដែលគេជូនគ្រឿងបូជា។ ចូរពង្រឹងគ្រឹះវិហារឲ្យមាំ ហើយវិហារនោះត្រូវមានកម្ពស់៦០ហត្ថ* និងទទឹង៦០ហត្ថ+ ៤ ហើយត្រូវរៀបថ្មធំៗបីជាន់និងឈើធ្នឹមមួយជាន់។+ រីឯការចំណាយទាំងអស់ ត្រូវបើកពីឃ្លាំងទ្រព្យស្ដេច។+
-