-
អែសរ៉ា ១:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ រួចមក ប្រមុខគ្រួសារពីកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ពួកសង្ឃនិងពួកលេវី ពោលគឺអស់អ្នកដែលព្រះយេហូវ៉ាជាព្រះពិតបានជំរុញចិត្ត បានរៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីសាងសង់វិហាររបស់លោកឡើងវិញ។ ៦ ពួកអ្នកជិតខាងបានគាំទ្រពួកគេដោយឲ្យប្រដាប់ប្រដាធ្វើពីមាសប្រាក់ របស់របរផ្សេងៗ និងសត្វនានា ព្រមទាំងវត្ថុមានតម្លៃ និងគ្រឿងបូជាស្ម័គ្រពីចិត្ត។
-
-
អែសរ៉ា ៨:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ រួចមក ខ្ញុំបានថ្លឹងមាសប្រាក់និងប្រដាប់ប្រដាផ្សេងៗ ហើយប្រគល់ឲ្យដល់ពួកគេ។ របស់ទាំងនោះគឺជាអំណោយពីស្ដេច ពីពួកទីប្រឹក្សា ពីពួកអភិបាល និងពីបណ្ដាជនអ៊ីស្រាអែលទាំងអស់ ដែលពួកគេបានប្រគល់ជូនសម្រាប់វិហាររបស់ព្រះនៃយើង។+
-