-
យេរេមា ២៩:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពេលដែលអ្នករាល់គ្នាហៅរកខ្ញុំនិងអធិដ្ឋានមកខ្ញុំ ខ្ញុំនឹងស្ដាប់អ្នករាល់គ្នា›។+
-
-
យេរេមា ៥០:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ ពួកអ៊ីស្រាអែលនិងពួកយូដានឹងមកវិញជាមួយគ្នា។+ ពួកគេនឹងដើរបណ្ដើរយំបណ្ដើរ+ ហើយពួកគេនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃខ្លួន។+ ៥ ពួកគេនឹងសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយធ្វើដំណើរតម្រង់ទៅទីនោះ+ ទាំងនិយាយថា៖ ‹ចូរមក! យើងនាំគ្នាទៅចុះកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងព្រះយេហូវ៉ា ជាកិច្ចព្រមព្រៀងដែលមិនត្រូវបំភ្លេចឡើយ›។+
-