-
ច្បាប់លេវី ១៨:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ «‹អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារទង្វើទាំងនោះឡើយ ព្រោះប្រជាជាតិនានាដែលខ្ញុំនឹងបណ្ដេញចេញពីមុខអ្នករាល់គ្នាបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារទង្វើទាំងនោះ។+
-
-
ការបំភ្លឺច្បាប់ ១២:៣០, ៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ក្រោយពីលោកធ្វើដូច្នោះហើយ ចូរអ្នករាល់គ្នាប្រយ័ត្នកុំដើរតាមគន្លងរបស់ពួកគេក្រែងលោធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេ។ អ្នករាល់គ្នាមិនត្រូវសួរនាំអំពីព្រះរបស់ពួកគេថា៖ ‹តើប្រជាជាតិទាំងនេះមានទម្លាប់បម្រើព្រះរបស់ពួកគេដូចម្ដេចទៅ? ខ្ញុំចង់ដឹងដើម្បីធ្វើតាមដែរ›។+ ៣១ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេជាដាច់ខាត ព្រោះប្រជាជាតិទាំងនោះមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង ក្នុងការគោរពបូជាព្រះរបស់ពួកគេ។ ពួកគេថែមទាំងដុតកូនប្រុសកូនស្រីខ្លួនជូនព្រះទាំងនោះទៀតផង។ ទង្វើទាំងនោះ ព្រះយេហូវ៉ាស្អប់ខ្លាំងណាស់។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវធ្វើដូច្នោះចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+
-
-
ការបំភ្លឺច្បាប់ ១៨:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «កាលណាអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា នោះមិនត្រូវមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមតាមប្រជាជាតិទាំងនោះឡើយ។+ ១០ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់យកកូនប្រុសកូនស្រីខ្លួនទៅដុតជូនជាគ្រឿងបូជាទេ+ ហើយមិនត្រូវឲ្យមានការទស្សន៍ទាយ+ ឬមានគ្រូវេទមន្ត+ គ្រូមើលប្រផ្នូល+ គ្រូធ្មប់+ ១១ គ្រូដាក់អំពើណាឡើយ។ អ្នករាល់គ្នាក៏មិនត្រូវទៅរកគ្រូខាប+ គ្រូទាយ+ ឬគ្រូអន្ទងខ្មោចដែរ។+
-