១៤ នេះបានធ្វើឲ្យព្រះយេហូវ៉ាខឹងជនជាតិអ៊ីស្រាអែលខ្លាំងណាស់ រហូតដល់លោកប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកសត្រូវ ដោយទុកឲ្យអ្នកទាំងនោះលួចប្លន់ពួកគេ។+ លោកឲ្យពួកគេធ្លាក់ទៅក្នុងដៃរបស់ពួកសត្រូវដែលនៅជុំវិញ+ រហូតដល់ពួកគេមិនអាចតស៊ូនឹងពួកសត្រូវបានទៀត។+